អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ (លើកទី២) ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop , Photocopy , Printer Scanner , Digital Camera , LCD Projector , និង Video Conference សម្រាប់ផ្គត់ផ្គង់ ជូននាយកដ្ឋាន មូលនិធិ អគ្គិសនី ភាតូបនីកម្មជនបទ
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop ចំនួន 04 គ្រឿង, Photocopy ចំនួន 01 គ្រឿង, Printer ចំនួន 02 គ្រឿង, Scanner ចំនួន 02 គ្រឿង, Digital Camera ចំនួន 01 គ្រឿង, LCD Projector ចំនួន 01 គ្រឿង, និង Video Conference ចំនួន 01 គ្រឿង សម្រាប់ផ្គត់ផ្គង់ ជូននាយកដ្ឋាន មូលនិធិអគ្គិសនីភាវូបនីកម្មជនបទ (លើកទី២) ។
អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាព លទ្ធកម្ម ដែលមានអាសយដ្ឋាន ៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី 19 ខែ ឧសភា ឆ្នាំ 2026 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។
ឯកសារពិគ្រោះថ្លៃដែលបានបំពេញ រួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2026 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅ នៅអង្គភាពលទ្ធកម្មតាមអាសយដ្ឋានខាងលើវេលាម៉ោង 15:10 នាទី ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2026 ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែ មួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ៕

