ព័ត៌មានជាតិ

នគរបាលស្រុករុក្ខគិរី ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយរកឃើញសារធាតុញៀន

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី សហការជាមួយប៉ុស្តិ៍នគរបាលឃុំព្រែកជីក បានចុះបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន តាមរយៈបណ្តឹងពី App NoDrug នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ វ៉ាន់ ធឿន ហៅ បញ្ញា អាយុ ២៣ឆ្នាំ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូន បន្តទៅការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​
ប្រភព​ អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខគិរី​

To Top