អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ (លើកទី២) ការផ្គត់ផ្គង់ 24kV, Shunt Capacitor Bank, 5Mvar ចំនួន 05 Sets និង 10MVar 05 Sets (កញ្ចប់លេខ១១) សម្រាប់ប្រើប្រាស់ តាមបណ្តាអនុស្ថានីយអគ្គិសនី ជូន អង្គភាពអនុស្ថានីយ នៃ នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ2026) (អាទិភាពទី១)
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈ ដើម្បី ផ្គត់ផ្គង់ 24kV, Shunt Capacitor Bank, 5Mvar ចំនួន 05 Sets និង 10MVar 05 Sets (កញ្ចប់លេខ១១) សម្រាប់ប្រើប្រាស់ តាមបណ្តាអនុស្ថានីយអគ្គិសនី ជូន អង្គភាពអនុស្ថានីយ នៃ នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ2026) (អាទិភាពទី១) ។
អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន /សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website : www.edc.com.kh) ។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២៦ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:០៥ ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២៦ ។
ក្រុមហ៊ុន/សហគ្រាសដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់។ ក្រុមហ៊ុន/សហគ្រាសដែលមានបំណង ចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញ ឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

