អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ការផ្គត់ផ្គង់ Computer Laptop ចំនួន 02 គ្រឿង និង Computer Desktop ចំនួន 01 គ្រឿង ជូនការិយាល័យទំនាក់ ទំនងព័ត៌មាន និងសរុប និងដំឡើងប្រព័ន្ធបំពងសំឡេង និង Video Conference ក្នុងសាលប្រជុំធំ ជូននាយកដ្ឋានអាជីវកម្មចែកចាយ
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តា ក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ Computer Laptop ចំនួន 02 គ្រឿង និង Computer Desktop ចំនួន 01 គ្រឿង ជូនការិយាល័យទំនាក់ ទំនងព័ត៌មាននិងសរុប និងដំឡើងប្រព័ន្ធបំពងសំឡេង និង Video Conference ក្នុងសាលប្រជុំធំ ជូននាយកដ្ឋាន អាជីវកម្មចែកចាយ ។
អគ្គិសនីកម្ពុជាបានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន ៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី21 ខែឧសភា ឆ្នាំ2026 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។
ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី04 ខែមិថុនា ឆ្នាំ2026 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង 15:15 នាទី ថ្ងៃទី04 ខែមិថុនា ឆ្នាំ2026 ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ៕

