អគ្គិសនីកម្ពុជា ជូនដំណឹង ស្តីពីការថ្លៃការផ្គត់ផ្គង់ និងដំឡើង Online Oil Dryer System (Without Monitoring) ចំនួន 05 Sets និង Handheld Oil Moisture Measurement Device ចំនួន 02 Units សម្រាប់អនុស្ថានីយកណ្តាលស្ទឹង (GS79), ស្ទឹងហាវ (GS23), ស្វាយស (GS45), រតនគិរី (GS44) និងបុទុមសាគរ (GS46) ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី (កញ្ចប់លេខ០៥) (ផែនការឆ្នាំ២០២៦) (អាទិភាពទី១)
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការផ្គត់ផ្គង់ និងដំឡើង Online Oil Dryer System (Without Monitoring) ចំនួន 05 Sets និង Handheld Oil Moisture Measurement Device ចំនួន 02 Units សម្រាប់អនុស្ថានីយកណ្តាលស្ទឹង (GS79), ស្ទឹងហាវ (GS23), ស្វាយស (GS45), រតនគិរី (GS44) និងបុទុមសាគរ (GS46) ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី (កញ្ចប់លេខ០៥) (ផែនការឆ្នាំ២០២៦) (អាទិភាពទី១) ។
អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន /សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ ។ ឯកសារដេញថ្លៃមាន ដាក់លក់នៅអង្គភាព លទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន អាគារលេខ ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពី ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 652 357 និង Website : www.edc.com.kh) ។
ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៤:០០ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋាន ខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២៦ ។
ក្រុមហ៊ុន/សហគ្រាសដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់ ៕


