លោកបណ្ឌិត កៅ ថាច អញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមគោ យកសាច់មួយកន្លែងស្ថិតនៅ ឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ
ក្រចេះ ៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើល កសិដ្ឋានចិញ្ចឹមគោយកសាច់មួយកន្លែងដែលមានទីតាំង ស្ថិតនៅឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ចាប់ផ្តើមពីការចិញ្ចឹមខ្នាតតូច ឥឡូវនេះ កសិដ្ឋានចិញ្ចឹមគោយកសាច់ខាងលើនេះ គឺបានពង្រីកខ្លួនកាន់តែធំ រហូតអភិវឌ្ឍន៍ទៅជាសហគ្រាសផលិតចំណីសត្វ ឈ្មោះ”ដង្ខៅ ប៉ាង” ដែលសព្វថ្ងៃចិញ្ចឹមគោយកសាច់ប្រមាណ ៣០០ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយបន្តនៅតាមបណ្តាខេត្តផ្សេងៗទៀត។

ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើវិស័យកសិកម្មជាធំនោះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់កសិករខ្មែរយើង និងអ្នកវិយោគលើវិស័យចិញ្ចឹមសត្វ គួរពង្រីកការចិញ្ចឹមសត្វឲ្យកាន់តែច្រើននៅក្របខណ្ឌទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសាច់ក្នុងស្រុក ព្រោះក្នុងមួយថ្ងៃៗ ការផលិត មិនទាន់គ្រប់ទីផ្សារនៅឡើយទេ៕







