លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចុះដល់ទីតាំងកើតហេតុ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងរថយន្តដឹកកម្មកររោងចក្រ
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកស្រី កែ ច័ន្ទមុនី លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងក្រុមការងារ បានចុះដល់ទីតាំងកើតហេតុគ្រោះ ថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងរថយន្តដឹកកម្មកររោងចក្រ នៅលើផ្លូវជាតិ មុខសាលាបឋមសិក្សាសាលាលេខប្រាំ ស្រុកកំពង់ត្រឡាច និងបានជួបសួរសុខទុក្ខបងប្អូនកម្មករ កម្មការនីរងរបួស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបានទទួលមរណភាព ក្នុងហេតុការណ៍ដ៏រន្ធត់នេះ សូមឧទ្ទិសបួងសួងដល់វិញ្ញានក្ខន្ធជនរងគ្រោះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។








