សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន នឹងរៀបចំវេទិកាពិភាក្សា ស្ដីពី “សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦” នៅម៉ោង២រសៀលនេះ
ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន និងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលម៉ោង២ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ នឹងរៀបចំ វេទិកាពិភាក្សាសារព័ត៌មាន លើប្រធានបទ ស្ដីពី “សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦” ដែលប្រារព្ធធ្វើឡើងនៅអគារ Morgan Tower កោះពេជ្រ ។
វេទិកានេះ មានការចូលរួមពីវាគ្មិនចំនួន៦រូប ដូចខាងក្រោម៖
១. ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
២. លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងទេសចរណ៍
៣. ឯកឧត្តម តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)
៤. ឯកឧត្តម តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៥. ឯកឧត្តមបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជ្យបណ្ឌិតសភាកម្ពុជា
៦. លោកសាស្ត្រាចារ្យ ញិល រដ្ឋាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ៕
