ព័ត៌មានជាតិ

អាជ្ញាធរខេត្តឧត្តរមានជ័យ ចាត់វិធានការទាន់ពេលវេលា ចំពោះហាងកាហ្វេមួយកន្លែង យកគ្រាប់មិនទាន់ផ្ទុះ និងកេសគ្រាប់ធ្វើជាតុកាហ្វេ

ភ្នំពេញ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ បានចាត់វិធានការទាន់ពេលវេលា ចំពោះហាងកាហ្វេមួយកន្លែង នៅខេត្តឧត្តរមានជ័យ យកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំង និងយកកេសគ្រាប់ ធ្វើជាតុកាហ្វេ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា «មានគំនិតឆ្នៃប្រឌិត បង្កើនភាពទាក់ទង និងការចងចាំអំពីសំណល់ សង្គ្រាមសម្រាប់ធ្វើពាណិជ្ជកម្ម ហាងកាហ្វេ! ដោយយកគ្រាប់មិនទាន់ ផ្ទុះសំណល់សង្គ្រាមដាក់តាំង និងយកកេសគ្រាប់ ធ្វើជាតុកាហ្វេហ្នង! សូមអរគុណ អភិបាល នៃគណៈអភិបាលខេត្ត និងស្នងការនគរបាល ខេត្តឧត្តរមានជ័យ ដែលបានចាត់វិធានការ ទាន់ពេលវេលា»។

លោក អគ្គនាយក ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ គម្បីប្រុងប្រយត្ន័ចំពោះគ្រាប់ យុទ្ធភណ្ឌសំណល់សង្គ្រាមដោយកុំប៉ះពាល់ លើកដាក់ និងជាពិសេសកុំប្រព្រឹត្តិ នូវទង្វើប្រកបដោយគ្រោះថ្នាក់ និងខុសច្បាប់បែបនេះ៕

To Top