ព័ត៌មានជាតិ

រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ សូមជម្រាបជូនម្ចាស់ ទីតាំងជួលស្នាក់នៅទាំងអស់​ តាមបណ្តាសង្កាត់ទាំង៥​ នៃក្រុងឧដុង្គម៉ែជ័យ​ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ សូមជម្រាបដល់បងប្អូន ដែលទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវពិន័យជាប្រាក់ក្នុង​ ១​ នាក់​ ចំនួន​ ​៤​ លានរៀល​ (១,០០០ដុល្លារ) ឬលេីសពីនេះទៅតាមស្ថានភាពល្មេីស (ច្បាប់ក៏បានអនុវត្ត​ ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត) ។​ ប្រសិនបើរកឃើញមានការសហការបើក​ Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌ បន្ថែមទៀត។

      សូមកុំដេីម្បីតែប្រយោជន៍ផ្ទាល់ខ្លួនតិចតួច​ បំផ្លាញដល់កិត្តិយសខេត្ត​ ក្រុង និងជាតិខ្លួនឯង។  អាជ្ញាធរ​មានសមត្ថកិច្ចនឹងស្រាវជ្រាវ​អនុវត្តច្បាប់គ្រប់ទីកន្លែងដោយមិនលេីកលែង​ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។

​       សូមម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់​ សូមកុំពាក់ព័ន្ធ​ កុំនៅពីក្រោយ​ កុំអន្តរាគមន៍ និងសូមសហការ​រាយការណ៍​មកអាជ្ញាធរមានសមត្ថកិច្ច​ ដេីម្បីប្តេជ្ញាចិត្តរួមគ្នា​ រៀបចំសម្អាតផ្ទះយើងឱ្យបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការអភិវឌ្ឍ​ប្រទេស និងសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំបន្ថែមទៀត។​

​       សូមពុកម៉ែបងប្អូន​ទំនាក់ទំនងផ្តល់ព័ត៍មាន តាមរយ:លេខទូរស័ព្ទ​៖
​   -​ 099936868​ លោក​ ជឿន​ សមភ័ណ្ឌ​ អភិបាលរង​ ទទួលបន្ទុក​
​   -​ 010861999​ លោក​ សែម​ សុខឌី​ នាយករដ្ឋបាល​
​   -​ 014273666​ លោក​ នង​ ចាន់ថុល​ នាយករងរដ្ឋបាល​
​   -​ 016678015​ លោក​ ជុន​ សូឃូន​ អធិការនគរបាលក្រុងឧដុង្គម៉ែជ័យ​
   – 0886353659​ លោក​ សេង​ រ៉ាម៉ូវ​ មេបញ្ជាការកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ

To Top