ព័ត៌មានជាតិ

ក្រសួងការងារ ៖ ខេត្តតាកែវ មានឱកា​សការងារជាង ៧ ០០០កន្លែង កំពុងរង់ចាំអតី​តពលករត្រ​ឡប់មក​ពីថៃ និងអ្នក​កំពុង​ស្វែង ​រកកា​រ​ងា​រ​ធ្វើ

តាកែវ៖ ខេត្តតាកែវ មានឱកាសការងារ ប្រមាណជាង ៧ ០០០​កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុង​ស្វែង​រក​ការ​​ងារធ្វើ។ នេះបើតា​មឱ្យដឹង​ពីក្រសួង​ការងារ និងប​ណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ដែល​បានផ្សព្វ​ផ្សាយ​កាល​ពីពេល​ថ្មីៗ​នេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តតាកែវមានឱកាសការងារចំនួន ៧ ២៤៥​កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ នៅក្នុងវិស័យឧស្សា​ហកម្ម និង​សេ​វាកម្ម។

ដើម្បីទទួល​បានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់ម​កពីប្រទេសថៃ និងអ្នកកំពុងស្វែង​រកការងារធ្វើ អាច​ស្វែង​រកលេខ​ទំនាក់​ទំនង ​ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្ត​បណ្ណ​ការងា​ររបស់​ក្រសួង​ដែល​បានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយ​គ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏​អាច​ទាក់​ទ​ងមក​ប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាម​ក្រសួង​ការ​ងារ​ដដែល៕

To Top