ព័ត៌មានជាតិ

ក្រសួងការងារ៖ រាជធានីភ្នំពេញ មានឱកាសការងារជាង ២០ ០០០កន្លែង កំពុងរង់ចាំអតីតព​លករ​ត្រឡប់​មក​ពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ

ភ្នំពេញ៖ រាជធានីភ្នំពេ​ញ មានឱកាសការងារប្រមាណជាង ២០ ០០០កន្លែង សម្រាប់​ផ្ដល់ជូនអតីត​ពលករត្រឡប់​មកពី​ប្រទេស​ថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារធ្វើ ។ នេះបើតាមឱ្យដឹង​ពីក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ដែល​បានផ្ស​ព្វផ្សាយកាល​ពីពេលថ្មី​ៗនេះ ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញមាន​ឱកាសការងារចំនួន ២៦ ៤៦២​កន្លែង កំពុង​រង់ចាំបង​ប្អូនអតី​តពលករ​ត្រឡប់មក​ពីប្រទេសថៃ និង​អ្នកកំពុងស្វែងរកការងារធ្វើ នៅក្នុងវិស័យឧស្សា​ហកម្ម និង​សេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអ​តីតពលករត្រឡប់មកពីប្រទេ​សថៃ និងអ្នកកំពុងស្វែ​ងរកកា​រងារធ្វើ អាចស្វែងរកលេខទំនា​ក់​ទំនង ឈ្មោះ​រោងច​ក្រ និងវិស័យ​ដែ​លខ្លួនពេញចិ​ត្តបានតាមរយៈខិត្ត​បណ្ណការងាររបស់ក្រសួងដែលបាន​ផ្សព្វផ្សាយយ៉ា​ងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំ​នាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន​ រោងចក្រ សហគ្រាស អ្នកស្វែងរកការ​ងារទាំងអស់ ជាពិសេ​សបងប្អូ​នអតីត​ពលករ ក៏​អាច​ទាក់ទងមកប្រ​ព័ន្ធទំនាក់ទំនងប​ន្ទាន់ ១២៩៧ ដើម្បី​ឱ្យក្រសួងការងារជួ​យសម្របសម្រួ​លស្វែងរកការ​ងារជូនផងដែរ។ នេះបើតាម​ក្រសួង​ការងា​រដ​ដែ​ល​៕

To Top