ជប៉ុន ផ្ដល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ៤គ្រឿង ដល់ក្រសួងមហាផ្ទៃកម្ពុជា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលរថយន្តសង្គ្រោះបន្ទាន់ (AMBULANCE) ចំនួន ៤គ្រឿង ពីលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ នាទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ ក៏បានបន្តប្រគល់ រថយន្តសង្គ្រោះបន្ទាន់ទាំង ៤គ្រឿង ជូននាយកដ្ឋាន នគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន ២គ្រឿង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ១គ្រឿង និងស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ចំនួន ១គ្រឿង ផងដែរ ៕







