ព័ត៌មានជាតិ

ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសការងារ ជាង ៧ ០០០កន្លែង ដែលកំពុងរ ង់ចាំអតីតពលករ ត្រឡប់មកពីថៃ និង​អ្នក​កំពុងស្វែង​​ រក​ការ​ងា​រធ្វើ

ខេត្តជាប់សមុទ្រ៖ ខេត្ត ៤ ដែល​ស្ថិតនៅជាប់​ដែនសមុទ្រ នៃប្រទេស​កម្ពុជា មា​នឱកាសការងារជាង ៧ ០០០កន្លែង សម្រាប់​ផ្ដល់​ជូន​អតីត​ពលករ​ត្រ​ឡប់មកពី​ប្រទេសថៃ និងអ្ន​កកំពុង​ស្វែងរក​ការងារធ្វើ។ នេះបើ​តាមឱ្យដឹ​ងពី​ក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​វិ​ជ្ជាជីវៈ​ដែល​បាន​ផ្សព្វ​ផ្សាយ ​កាល​ពីពេល​ថ្មីៗ​នេះ។

តាមរយៈកា​រផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦​នេះ ខេ​ត្តស្ថិតនៅជា​ប់ដែនសមុទ្រ រួមមាន ខេត្ត​កោះ​កុង ព្រះសីហនុ កំពត និងកែប មានឱកាសការងារសរុបចំនួន ៧ ០៩៣កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ នៅក្នុងវិ​ស័យ​ឧស្សាហកម្ម កសិកម្ម និងវិស័យសេវាកម្ម ។

ដើម្បីទទួល​បា​នឱ​កាស​ការងារទាំងនោះ បង​ប្អូនអតីតពលករត្រ​ឡ​ប់​ម​ក​ពីប្រ​ទេស​ថៃ និង​អ្នកកំ​ពុង​ស្វែង​រក​ការ​ងារ​ធ្វើ អាចស្វែង​រកលេខ​ទំនាក់​ទំន​ង ឈ្មោះ​រោង​ចក្រ និង​វិស័យ​ដែល​ខ្លួន​ពេញ​ចិត្ត​បា​នតាមរយៈខិត្ត​បណ្ណការ​ងារ​របស់​ក្រសួង​ដែលបាន​ផ្សព្វផ្សា​យយ៉ាង​លម្អិត ។

ជាមួយគ្នា​នេះ ក្រៅពីទំនាក់ទំ​នងផ្ទាល់ជាមួយ​រោងចក្រ សហគ្រាស និងរោង​ចក្រ​ផ្ទាល់ អ្នក​ស្វែង​រកការ​ងារ​ទាំង​អស់ ជាពិសេសប​ងប្អូន​អតីត​ពល​ករ ​ក៏អាច​ទាក់​ទងម​កប្រព័ន្ធ​ទំនាក់ទំនង​បន្ទាន់ ១២៩៧ ដើម្បីឱ្យ​ក្រសួងការ​ងារជួយសម្រប​សម្រួល​ស្វែងរក​ការងា​រជូន​ផងដែរ។ នេះបើតាម​ក្រសួង​ការ​ងា​រដដែល​៕

To Top