ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ជូនដំណឹងចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ ដំឡើង និង Configure IP Phone for 26 Sites (GS5, GS7, GS8, GS9, GS10, GS11, GS12, GS13, GS15, GS19, GS21, GS22, GS26, GS27, GS29, GS33, GS39, GS42, GS53, GS66, GS72, GS73, GS79, GS95, KEP, CEP) ជូន អង្គភាពប្រព័ន្ធ SCADA និង ទូរគមនាគមន៍ បញ្ជូនអគ្គិសនី នៃ នាយកដ្ឋានបញ្ជូនអគ្គិសនី (កញ្ចប់លេខ០១) (ផែនការឆ្នាំ២០២៦) (អាទិភាពទី១).

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃ ជាសាធារណៈដើម្បី ជ្រើសរើសអ្នកធ្វើការផ្គត់ផ្គង់ ដំឡើង និង Configure IP Phone for 26 Sites (GS5, GS7, GS8, GS9, GS10, GS11, GS12, GS13, GS15, GS19, GS21, GS22, GS26, GS27, GS29, GS33, GS39, GS42, GS53, GS66, GS72, GS73, GS79, GS95, KEP, CEP) ជូន អង្គភាពប្រព័ន្ធSCADA និង ទូរគមនាគមន៍បញ្ជូនអគ្គិសនី នៃ នាយកដ្ឋានបញ្ជូនអគ្គិសនី (កញ្ចប់ លេខ០១) (ផែនការឆ្នាំ២០២៦) ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ ។ ឯកសារដេញថ្លៃមាន ដាក់លក់នៅអង្គភាពលទ្ធកម្ម អគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន អាគារលេខ ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពី ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 652 357 និង Website : www.edc.com.kh) ។

ឯកសារដេញថ្លៃ ដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៤:០០ ។

ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋាន ខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ ។

ក្រុមហ៊ុន/សហគ្រាសដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបានថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់ ។ ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារ ដេញថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

To Top