ព័ត៌មានជាតិ

រដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី “រាត្រីសមោសរថ្នាក់ដឹកនាំកម្មវិធី សហប្រតិបត្តិការ សិង្ហបុរី ឆ្នាំ២០២៦”

ភ្នំពេញ៖លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធី “រាត្រីសមោសរថ្នាក់ដឹកនាំកម្មវិធី សហប្រតិបត្តិការសិង្ហបុរី ឆ្នាំ២០២៦” ជាមួយនឹងវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាតិមួយចំនួនទៀត នាល្ងាចថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier Phnom Penh។

នាឱកាសនេះ លោក​ ស្ទីវិន ផាំង (Steven Pang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឡើងវិញ ពីការពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជា ដោយឯកឧត្តមជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងជួយពង្រឹង ចំណងទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ៕

To Top