ចៅៗរបស់សម្តេចតេជោ បានត្រៀមខ្លួនអនុវត្តច្បាប់ កាតព្វកិច្ចយោធា
ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាធ្វើឡើង ដោយស្មើភាព ហើយចៅៗ របស់សម្តេចក៏បានត្រៀម អនុវត្តដោយគ្មានការលើកលែង។
នេះជាប្រសាសន៍របស់សម្តេចតេជោ ពីវេទិកាជួបអង្គបោះឆ្នោត នៅកំពង់ឆ្នាំង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦៕

