លោក ម៉ននី បណ្ឌិត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុកបាភ្នំ
ព្រៃវែង ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ននី បណ្ឌិត អភិបាលស្រុកបាភ្នំ
ដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុកបាភ្នំ នៅសាលប្រជុំរដ្ឋបាល ស្រុកបាភ្នំ។

មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី នាយក នាយករងរដ្ឋបាលស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក នាយកសាលាភស្តុភារ និងដឹកជញ្ជួន លោក លោកស្រី ប្រធានការិយាល័យ

អង្គភាពចំណុះរដ្ឋបាលស្រុក តំណាងទេសចរណ៍ខេត្តប្រចាំស្រុក តំណាងបសុពេទ្យពេទ្យខេត្តប្រចាំស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកប្រធានការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ លោកនាយកវិទ្យាល័យទាំង៤ ។

លោកប្រធានកម្រងបឋមសិក្សាទាំង៩ នាយក នាយិកា បឋម មត្តេយ្យសិក្សាឈើកាច់ លោកមេឃុំ ស្មៀនឃុំទាំង៩ លោកមេប៉ុស្តិ៍រដ្ឋបាលឃុំទាំង៩ លោកតា ឃុត ចន្ទប៊ុនធឿន មណ្ឌលមុនីស្ថានតាបសភ្នំតូច លោកយាយ លីវ អេឡែន បូជនីយដ្ឋាននគរភ្នំ ជុំចក្រវាឡ លោកតាប្រធានគ្រប់គ្រងអាស្រមអ្នកតាមេ.ស និងតំណាងកសិកម្មឃុំ៕





