អគ្គិសនីសៀមរាប នឹងដាក់ឲ្យដេញថ្លៃ ការផ្គត់ផ្គង់សម្ភារការពារ សុវត្ថិភាពពលកម្ម ចំនួន ១០មុខ ជូនអគ្គិសនីសៀមរាប សម្រាប់ឆ្នាំ២០២៦
សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីសៀមរាប នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារការពារសុវត្ថិភាព ពលកម្ម ចំនួន ១០មុខ ជូនអគ្គិសនីសៀមរាប សម្រាប់ឆ្នាំ២០២៦ ។
អគ្គិសនីសៀមរាប បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និង មានដាក់ លក់នៅក្រុមលទ្ធកម្ម អគ្គិសនីសៀមរាប ដែលមានអាសយដ្ឋាន ផ្លូវក្រវ៉ាត់ក្រុង ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ចាប់ពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ០១២ ៨៣៥ ៩៩៤)។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃនៅម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៦ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៦ ។
ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញ ឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

