ជប៉ុន ស្វាគមន៍ ក្នុងការលើកលែងទោស លោក កឹម សុខា ដោយចាត់ទុកជាផ្នែកមួយនៃការវិវឌ្ឍវិជ្ជមានចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានស្ដែងការស្វាគមន៍ ក្នុងការលើកលែងទោស លោក កឹម សុខា ដោយចាត់ទុកជាផ្នែកមួយ នៃការវិវឌ្ឍវិជ្ជមាន ចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា សេចក្តីសំរេចនាពេលថ្មីៗនេះ ក្នុងការលើកលែងទោសលោក កឹម សុខា គឺជាផ្នែកមួយនៃការវិវឌ្ឍវិជ្ជមានចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយស្ថានទូតជប៉ុនប្រចាំកម្ពុជា សូមស្វាគមន៍ចំពោះជំហាននេះ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ នូវស្ថានភាពជុំវិញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យើងក៏នឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំ សម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាផងដែរ។

