ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ មានករណីអគ្គីភ័យឆេះរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត ខណៈដែលមន្ត្រីជំនាញរបស់ក្រសួង និងអាជ្ញាធរ កំពុងចុះអន្តរាគមន៍ភ្លាមៗ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថានៅម៉ោងប្រមាណជាង១០៖ ៤០នាទី ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ មានករណីអគ្គីភ័យឆាបឆេះអាគាររោងចក្រ យីង ហាយ ខូតធីង (ខេមបូឌា) ឯ.ក សកម្មភាពអាជីវកម្មចម្បង ផលិត​សម្ភារ​សម្រាប់​ផ្គត់ផ្គង់ឱ្យរោងចក្រដំឡើងទោចក្រយាន (ទឹកថ្នាំបាញ់កង់) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមអ្នកនាំពាក្យរូបនេះ មូលហេតុនៃការឆេះ នៅមិនទាន់កំណត់បាននៅឡើយ។ បច្ចុប្បន្ន ត្រូវបានកម្លាំងជំនាញឡានទឹក និងឡានទឹករបស់តំបន់កំពុងធ្វើការពន្លត់។
ការិយាល័យអ្នកនាំពាក្យនឹងផ្តល់ព័ត៌មានលម្អិតនៅពេលក្រោយបន្ថែមទៀត៕

To Top