សម្តេចតេជោ ៖ អភិបាល និងមេយោធាខេត្តកំពង់ធំ ធ្វើការងារល្អ លើអតីតយុទ្ធជន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានកោតសរសើរអភិបាលខេត្ត និងមេយោធាខេត្តកំពង់ធំ ដែលបានធ្វើការងារបានល្អពាក់ព័ន្ធ នឹងអតីតយុទ្ធជន និងនិវត្តន៍ជន នៅខេត្តកំពង់ធំ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេច តេជោ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តកំពង់ធំទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើ សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។

សម្តេចតេជោមានប្រសាសន៍បន្តថា ជាពិសេសលោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មេយោធាខេត្តនេះ ជាពិតជាបានគិតគូរ និងយកចិត្តទុកដាក់លើសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តន៍ជនយ៉ាងពិតប្រាកដ។
សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា និវត្តជន និងអតីតយុទ្ធជនសុទ្ធតែជាអ្នកមានស្នាដៃចំពោះជាតិមាតុភូមិ ។ ដូច្នេះមិនត្រូវទុកពួកគាត់ចោលនោះឡើយ៕
