លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារ របស់រាជរដ្ឋាភិបាល និងពង្រឹងការស្រាវជ្រាវការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខនៅមូលដ្ឋានក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ដោយអនុវត្ដតាមបទបញ្ជានិងការចង្អុលបង្ហាញយ៉ាងមុឺងម៉ាត់របស់របស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ

នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលនិងការចុះធ្វេីរដ្ឋបាលចំហត្រួតពិនិត្យតាម ទីតាំង សហគ្រាស ក្រុមហ៊ុន ផ្ទះសំណាក់ ផ្ទះជួល បុរី និងទីតាំងមានជនបរទេសស្នាក់នៅ លក្ខណៈប្រមូលផ្ដុំ និងទីតាំងទុកចោល ដោយមានការហាមឃាត់ចេញ-ចូល ជាពិសេសទីតាំងជនបរទេសចេញ-ចូល និងស្នាក់នៅ ជាលក្ខណៈប្រមូលផ្តុំ និងពង្រឹងការស្រាវជ្រាវការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខនៅមូលដ្ឋានក្រុង-ស្រុកទាំង៩ក្នុងខេត្តកំពង់ស្ពឺទាំងមូល ដែលប្រព្រឹត្តិទៅសាលប្រជុំបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ដោយមានសមាសភាពចូលរួមប្រជុំពីសំណាក់ លោកមេបញ្ជាការរង លោកប្រធានមន្ទីរ និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តាក្រុង-ស្រុកទាំង៩ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ថ្លែងក្នុងកិច្ចប្រជុំក្នុងគោលបំណងចម្បងនៃកិច្ចប្រជុំពង្រឹងការងារស្រាវជ្រាវបង្ក្រាបបទល្មើស និងសន្តិសុខ គឺដើម្បី ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់បទល្មើសគ្រប់ប្រភេទ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គ្រឿងញៀន និងសកម្មភាពខុសច្បាប់ផ្សេងៗ ដើម្បីធានាបាននូវ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។និងត្រូវពង្រឹងសមត្ថភាព និងបង្កើនការស្រាវជ្រាវក្តាប់សភាពការណ៍នៅតាមទីតាំងប្រមូលផ្តុំ ដូចជាក្លឹបកម្សាន្ត ខុនដូ សណ្ឋាគារ និងផ្ទះសំណាក់។ជាពិសេសជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

បន្ថែមពីនេះទៀត លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្តបានដាក់បទបញ្ជា ត្រូវពង្រឹង ការពារសន្តិសុខ និងជួយការងារក្នុងសង្គម ព្រមទាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើស ជាពិសេសបទល្មើស ក្មេងទំនើង, គ្រឿងញៀន និងបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខាងតែបាន និងហាមដាច់ខាត ចូលរួមសហការ សមគំនិត ឬលាក់បំបាំងបទល្មើស បើមានការពាក់ព័ន្ធ មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់។

ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់ និងសកលដែលមានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នាហើយកម្ពុជាជាអ្នករងគ្រោះ និងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ ដូច្នេះយុទ្ធនាការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាតពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។

ហើយរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត។
កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោកឬបទល្មើសឆ្លងដែនឡើយ។
ជាពិសេសរាល់បុគ្គលឬអង្គភាពទាំងឡាយណា ដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះនឹងត្រូវប្រឈមមុខ នឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ជាដាច់ខាត៕
