លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តដឹកនាំអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១គ្រួសារ ក្នុងក្រុងច្បារមន
កំពង់ស្ពឺ៖ ក្រោមការចង្អុលបង្ហាញតម្រង់ទិស ប្រកបដោយគុណធ៌មរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១១.១៥នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមស្មារតីមនុស្សធម៏ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមដោយស្ម័គ្រចិត្តពីក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងជួបការលំបាក១គ្រួសារ។ឈ្មោះលោកយាយ នុត ពេញ ភេទស្រី អាយុ៧២ឆ្នាំ មានកូន៤នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមការងារបានសំណេះសំណាលសួរសុខទុក្ខលោកយាយ រួមនឹងក្រុមគ្រួសារអំពីស្ថានភាពរស់នៅប្រចាំថ្ងៃនាពេលបច្ចុប្បន្ន ពិសេសពាក់ពន្ធ័និងសន្តិសុខជាដើមផងដែរ និងបានឧបត្ថម្ភជាថវិការ រួមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគ ដែលសរុបចំនួន ៦០៤,០០០រៀល រួមមាន៖អង្ករ,ទឹកសុទ្ធ,មី,ភេសជ្ជៈ,ទឹកត្រី,ទឹកស៊ីអ៊ីវ និងត្រីខថែមទៀតផង៕






