ព័ត៌មានជាតិ

ក្រុមក្មេងទំនើង ពីរក្រុមដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅក្នុងក្រុងប៉ោយប៉ែត ពេលនេះសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្តបន្ទាប់បានចំនួន 14 នាក់ហើយ

កាលពីថ្ងៃទី 31 ខែឧសភា ឆ្នាំ 2026 កន្លងទៅ មានករណីហិង្សាដេញកាប់ និងគប់គ្នាទៅវិញទៅមក នៅត្រង់ចំណុចមណ្ឌលប្រាំ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

គ្រាន់តែទទួលបានដំណឹងពីប្រជាពលរដ្ឋភ្លាម កម្លាំងជំនាញស្រាវជ្រាវ ក៏បានបើកការស៊ើបអង្កេត និងឃាត់ខ្លួនក្មេងទំនើងទាំងពីរក្រុមនោះជាបន្តបន្ទាប់ លើកទី 1 បានចំនួន 6 នាក់ នានៅថ្ងៃទី 2 ខែឧសភា ឆ្នាំ 2026 កន្លងទៅនេះ ដោយក្មេង ទំនើងក្រុមទីមួយ ឈ្មោះធីម km 5 មានន័យថាក្មេងមណ្ឌលប្រាំ ដោយឃាត់ខ្លួនបានចំនួន 6 នាក់ នឹងដកហូតបានកាំបិត ចំនួនបីដើម ហើយក្រុមក្មេងទំនើងទី 2 ធីមឌី ធូ ហ្សិត ហៅក្រៅថាដៃពីរស៊ីន ឃាត់ខ្លួនបានចំនួន 8 នាក់បន្ថែមទៀត ក្នុងនោះមានក្មេងអាយុ 13 ឆ្នាំចំនួន 3 នាក់ ។ ក្រុមក្មេងទំនើងនេះប្រដាប់ដោយដុំថ្ម និងកាំបិត ធ្វើសកម្មភាពកាត់គ្នាយ៉ាងអាណាធិបតេយ្យ ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្នើរសុំគោលការណ៍ឃាត់ខ្លួនក្មេងទំនើងទាំងពីរក្រុមនេះដែលមានចំនួន 14 នាក់ ក្នុងនោះមានក្មេងទំនើងបីនាក់មានអាយុ 13 ឆ្នាំ កម្លាំងជំនាញស្នើសុំគោលការណ៍ដើម្បីអប់រំ ផងដែរ ។​

ចំណែកបក្ខពួកដែលនៅសេសសល់កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តធ្វើការស្រាវជ្រាវ ដើម្បីយកមកចាត់ការតាមនីតិវិធី ។

រាយការណ៍ដោយ: លោក ណារិទ្ធ/ដើមអម្ពិល

To Top