ឧត្តមនាវីឯក ទៀ សុខា អញ្ជើញបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញ ប្រចាំឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក
ខេត្តព្រះសីហនុ ៖ នៅថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំឆ្នាំ២០២៦ របស់មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក។

វគ្គហ្វឹកហ្វឺននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារដល់កងកម្លាំងកងទ័ពជើងទឹក ដើម្បីឆ្លើយតបទៅនឹងភារកិច្ចការពារបូរណភាពទឹកដី និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងលម្ហសមុទ្រឱ្យកាន់តែរឹងមាំបន្ថែមទៀត។







