ព័ត៌មានជាតិ

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិកា​រជាច្រើន​ជា​មួយ​ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ​និង​ក្រសួង​-ស្ថាប័ន​ផ្សេងទៀត

នៅថ្ងៃទី៥ ខែមិថុនា ក្រោម​សក្ខីភាព​របស់​លោក Xi Jinping អគ្គលេខាធិការ​នៃ​គណៈ​កម្មា​ធិ​កា​រ​មជ្ឈិម​បក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិន​និងលោក ​Thongloun ​Sisoulith ​អគ្គ​លេ​ខា​ធិ​ការនៃគណៈកម្មាធិការមជ្ឈិម​បក្សប្រជាជនបដិវត្តន៍ឡាវនិងជា​ប្រធាន​រដ្ឋ​ឡាវ ​លោ​ក​ Sh​en​Hai​xi​ong ​អនុ​រដ្ឋមន្ត្រីក្រសួងឃោសនាការ​នៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយ​នី​ស្ត​ចិន​និង​ជាអគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​និង​លោក​រដ្ឋមន្រ្តី​ក្រសួង​ទំនាក់​ទំនង​អន្តរជាតិ​នៃគណៈ​កម្មា​ធិការមជ្ឈិម​បក្សប្រជាជនបដិវត្តន៍ឡាវ​បាន​ចុះ​ហត្ថ​លេ​ខា​លើ​«អនុ​ស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាង​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​និង​ក្រ​សួង​ឃោសនាការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ» ។

ក្រៅ​ពី​នេះ ​អគ្គ​ស្ថា​នីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ក៏បានចុះហត្ថលេខា​លើ​ឯកសារ​សហ​ប្រតិបត្តិ​ការ​ជា​មួយ​ក្រសួងវប្បធម៌និងទេសចរណ៍ ​ក្រសួងអប់រំនិងកីឡា​និង​សកល​វិទ្យា​ល័យ​ជាតិឡាវ​ជា​ដើម​ផង​ដែរ ​៕

To Top