Feature

កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត បានឃាត់ខ្លួន ជនសង្ស័យ២១នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ សារធាតុញៀនខុសច្បាប់

បន្ទាយមានជ័យ៖ យោងតាមបទបញ្ជា ចង្អុលបង្ហាញរបស់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាឲ្យផ្នែកប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ នឹងសង្កាត់និមិត្ត ឲ្យចុះបង្រ្កាប នៅចំណុចម្តុំកាស៉ីណូ(កញ្ចក់ខ្មៅ) ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន ជនសង្ស័យចំនួន២១នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ សារធាតុញៀនខុសច្បាប់។

ក្នុងចំណោមជនសង្ស័យខាងលើ ក៏មានជនជាតិថៃចំនួន០៥នាក់ និង ចិនតៃវ៉ាន់០១នាក់ ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តតាមនីតិវិធីច្បាប់៕

To Top