លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បរិច្ចាគថវិកា ២,០០០,០០០រៀល ឧបថ្ថម្ភថវិកា លោកវរសេនីយ៍ត្រី មុី ចាន់ដារ៉ា ដែលកំពុងសម្រាកព្យាបាលជម្ងឺ
កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២,០០០,០០០រៀល ក្នុងការឧបថ្ថម្ភថវិកាទៅដល់លោកវរសេនីយ៍ត្រី មុី ចាន់ដារ៉ា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដែលពេលនេះកំពុងតែសម្រាកព្យាបាលជម្ងឺស្ទះសរសៃឈាមបេះដូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) រាជធានីភ្នំពេញ ។











