Feature

រដ្ឋសភា នឹងប្រជុំអនុម័ត សេចក្តីព្រាងច្បាប់ វិសោធនកម្មផ្លូវថ្នល់ នៅថ្ងៃ២២ មិថុនា

ភ្នំពេញ ៖ រដ្ឋសភា នឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី ផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ ។

តាមការគូសបញ្ជាក់ របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នឹងបង្កើតឱ្យមានរបត់ថ្មីមួយ ក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជាតិ តាមរយៈការកំណត់បទដ្ឋានបច្ចេកទេសទំហំយានយន្តឱ្យបានច្បាស់លាស់ និងការដាក់ចេញនូវវិធានការរឹតបន្តឹង ត្រួតពិនិត្យ ព្រមទាំង បង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ដែលបានបំផ្លាញផ្លូវថ្នល់ និងជួយសម្រួលដល់អ្នកប្រើប្រាស់ផ្លូវឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាន នូវចីរភាព និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជួយសន្សំសំចៃថវិកា រដ្ឋរាប់លានដុល្លារ ក្នុងការជួសជុលប្រចាំឆ្នាំ៕

To Top