ព័ត៌មានជាតិ

អភិបាលខណ្ឌឬស្សីកែវ បញ្ជាក់ថា ពិតជាមានផលិតផលថៃ ក្នុងឃ្លាំងមួយកន្លែង នៅផ្លូវ៥៩៨

ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ពិតជាមានផលិតផលថៃ នៅក្នុងឃ្លាំងស្ដុកមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការចុះឆែក ឃ្លាំងទំនិញាខាងលើ លោក ជិន ប៊ុនធឿនបញ្ជាក់ថា «អ្វីដែលក្រុមការងារ ចុះទៅពីនិត្យ ពិតជារកឃើញផលិតផលមួយចំនួន ផលិតពីប្រទេសថៃ ហើយបានបិទ seal ប្លុកហើយ ដើម្បីទុកឱ្យមន្រ្តីជំនាញរាប់ជាក់ស្ដែង»៕

To Top