អគ្គនាយក ARDB ទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Pemelo Group
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីបានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Pemelo Group ដឹកនាំដោយ លោក Greet Warlop នាយកផ្នែកលក់ និងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីពិភាក្សាអំពី កម្មវិធីសំខាន់ៗរួមមាន កម្មវិធីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេវាធនាគារឌីជីថល ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងខ្សែច្រវាក់តម្លៃទីផ្សារ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល។ ក្រុមហ៊ុន Pemelo Group មានទីតាំងនៅប្រទេសជាច្រើន ដូចជា ចក្រភពអង់គ្លេស ប្រទេសសឹង្ហបុរី និង ម៉ាឡេសុីជាដើម៕

