Feature

សមត្ថកិច្ចចម្រុះ ចុះឆែកឃ្លាំងស្តុកទំនិញ ២កន្លែង នៅខណ្ឌសែនសុខ រកឃើញសាច់បង្កក មានប្រភពមកពី១០ប្រទេស

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (កបប) ការិយាល័យគយនិងរដ្ឋាករខណ្ឌសែនសុខ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញចំនួន២ទីតាំង នៅក្នុងសង្កាត់គោកឃ្លាង និងសង្កាត់ឃ្មួញ បាន រកឃើញមានទំនិញប្រភេទសាច់បង្កក មានប្រតិវេទត៍គយ នាំចូលស្របច្បាប់ មកពីប្រទេសចំនួន ១០។

ទីតាំងទាំងពីរនោះមានដូចខាងក្រោម៖

១- អាជីវកម្មសាច់បង្កក យីហោ ម៉ៃឃើល ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ឃើញមានទំនិញប្រភេទសាច់បង្កក មានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចំនួន ២គឺ ប្រទេសចិន និងប្រទេសវៀតណាម ។

២- ទីតាំងស្តុក និងចែកចាយ យីហោ ភ្នំពេញ ខូល វ៊ែរហៅស៍ ឯ.ក ស្ថិតនៅដីឡូតិ៍លេខ៣២២ ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ឃើញមានទំនិញប្រភេទសាច់បង្កក មានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចំនួន ១០គឺ ប្រទេសចិន ប្រទេសវៀតណាម ប្រទេសនូវែលសេឡង់ ប្រទេសប្រេសុីល ប្រទេសអូរស្ត្រាលី ប្រទេសអាមេរិក ប្រទេសអារ៉ាប់ ប្រទេសស្វីស ប្រទេសឥណ្ឌា និងប្រទេសកូរ៉េខាងត្បូង និងផលិតផលតាមបណ្ដារក្រុមហ៊ុនក្នុងស្រុក ។

ក្រោយពីត្រួតពិនិត្យជាក់ស្ដែងឃើញថា ទីតាំងទាំង ០២ខាងលើ ពុំមានមុខទំនិញប្រភេទសាច់បង្កកនាំ ចូលពីប្រទសថៃឡើយ ៕

To Top