Feature

កម្លាំងសមត្ថកិច្ចចម្រុះ ចុះឆែកឃ្លាំងមួយកន្លែង នៅខេត្តកណ្ដាល សង្ស័យស្តុកសាច់បង្កកខុសច្បាប់នាំចូលពីប្រទេសថៃ

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការចុះពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងមួយកន្លែង ដែលមានការសង្ស័យថា បានលួចលាក់ស្តុកទុកសាច់បង្កកខុសច្បាប់ នាំចូលពីប្រទេសថៃ ស្ថិតក្នុងភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌ ដោយមានការចូលរួមសហការពីរដ្ឋបាលខេត្តកណ្តាល និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)។

ជាលទ្ធផល អជ្ញាធរបានបញ្ជាក់ថា ការឆែរឆេរបានរកឃើញ និងរឹបអូសប្រហិតគ្មានកាលបរិច្ឆេទច្បាស់លាស់ ចំនួនប្រមាណពី ២០០ ទៅ ២៥០ គីឡូក្រាម ដើម្បីយកទៅត្រួតពិនិត្យបន្តតាមនីតិវិធី៕

To Top