Feature

កូនក្តាមសេះ ជាង៨សែនក្បាល លែងចូលក្នុងសមុទ្រ នៅខេត្តកំពត

ភ្នំពេញ ៖ កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅខេត្តកំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់សហគមន៍នេសាទចំនួន៥ ។

សហគមន៍ទាំង៥នោះរួមមាន ៖ សហគមន៍នេសាទព្រែកត្នោត ត្រពាំងរពៅ ទទឹងថ្ងៃ ចង្ហោន និងសហគមន៍នេសាទកែបថ្មី។

កូនក្តាមសេះជាង៨សែនក្បាល ដែលបានលែងចូលក្នុងសមុទ្រនេះ គឺមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មសមុទ្រ (MARDec) បានថែបំប៉នបន្ទាប់ពីភ្ញាស់ពីពងក្តាមធម្មជាតិ។ ការលែងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលនៅក្នុងធម្មជាតិ សំដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទ ដែលរស់នៅអាស្រ័យផលពីការនេសាទនៅតាមតំបន់ឆ្នេរសមុទ្រ ឱ្យកាន់តែមាននិរន្តរភាពសេដ្ឋកិច្ចក្នុងគ្រួសារ៕

To Top