សម្តេចតេជោ ហ៊ុន សែន ទទូលជួបពិភាក្សាការងារ ជាមួយអនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភា នៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូនេស៊ី
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានទទូលជួបលោក Henock Puraro អនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភា នៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូនេស៊ី (BKSP DPD RI) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។





