ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ៖ ការប្រណាំងទូក គឺជាប្រពៃណី រួមរវាងប្រទេសចិននិងកម្ពុជា
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin)ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា ការប្រណាំងទូក គឺជាប្រពៃណី រួមរវាងប្រទេសចិននិងកម្ពុជា ។

ប្រជាជនចិនប្រណាំងទូក អំឡុងពេលពិធីបុណ្យទួនអ៊ូ (ពិធីបុណ្យសែននំចាំង) មិត្តភក្តិកម្ពុជាប្រណាំងទូក អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ទូកដូចគ្នា តែបានពាំនាំ នូវសេចក្តីប្រាថ្នារួមរបស់ប្រជាជនទាំងពីរ ឱ្យសាមគ្គីគ្នាបោះជំហាន់ទៅមុខ ប្រកបដោយសុភមង្គល និងសុខដុមរមនា ហើយក៏ជាសាក្សី នៃចំណងមិត្តភាពដែកថែប ជាប្រវត្តិសាស្រ្ត នៃប្រទេសយើងទាំងពីរផងដែរ ។ សូមជូនពរមិត្តភក្តិកម្ពុជារីករាយពិធីបុណ្យទួនអ៊ូ(ពិធីបុណ្យសែននំចាំង)! ។

