ចុះស្រាវជ្រាវព្រះសង្ឃចាក់សាក់ លើរាងកាយស្រ្តីបង្ហោះវីដេអូរ Tik Tok ក្នុងនោះរកឃើញព្រះសង្ឃ ០៥អង្គ មានសារធាតុញៀន
បាត់ដំបង! មន្ទីរធម្មការនិងសាសនាខេត្ត រួមជាមួយមន្ត្រីសង្ឃស្រុក ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគាស់ក្រឡ ដែលដឹកនាំដោយលោក ឌី សុបិន អភិបាលរងស្រុក កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានចុះធ្វើការស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់ លើរូបរាងកាយស្រ្តីបង្ហោះវីដេអូរTik Tok ខុសពីវិន័យសង្ឃ ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ មន្ត្រីជំនាញបានរកឃើញព្រះសង្ឃអង្គនោះនៅវត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយដោយមានការសង្ស័យសមត្ថកិច្ច បានពិនិត្យទឹកនោម រកឃើញមានសារធាតុញៀន លើព្រះសង្ឃចំនួន៥អង្គ រួមមាន!
១ ឈ្មោះ តោ សុផាត
២ ឈ្មោះ ចាន ឌីណា
៣ ឈ្មោះ យួន មករា
៤ ឈ្មោះ វ៉ាត សុវណ្ណ
៥ ឈ្មោះ កែ សុខហេង
រួមជាមួយវត្ថុតាង ,ថ្នាំញៀនចំនួន០៣កញ្ចប់ ស្រាថ្នាំចំនួន០២ដប និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួនផងដែរ។

ក្រោយពិនិត្យឃើញដូច្នោះ ព្រះសង្ឃទាំង០៥អង្គខាងលើត្រូវបានមន្ត្រីជំនាញធ្វើការផ្សឹកប្រគល់អោយកម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីរៀបចំនីតិវិធីបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ។






