រដ្ឋបាលខេត្តពោធិ៍សាត់រៀបចំពិធី ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ពោធិ៍សាត់÷នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង នៃសាលាខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តបានរៀបចំប្រារព្ធពិធី «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥» យ៉ាងអធិកអធម ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់។


ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត, តំណាងសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត, លោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ, លោកអភិបាលក្រុង-ស្រុក, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, មន្រ្តីរាជការ, តំណាងអង្គការដៃគូ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងយុវជនយ៉ាងច្រើនកុះករ។



អត្ថបទនេះ÷រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល
