Feature

លោកលឹម វុទ្ធី អញ្ជើញជាអធិបតីបើកកម្មវិធីសំណេះសំណាលជាមួយលោកគ្រូដែលបានមកទស្សនកិច្ចសិក្សាផ្តោតលើស្តង់ដាសាលារៀនគំរូ

ពោធិ៍សាត់÷ដំណើរទស្សនកិច្ចសិក្សាលើកទី២ ទទួលបាននូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា  ឆ្នាំ២០២៦ ដំណើរទស្សនកិច្ចសិក្សារបស់គណ:គ្រប់គ្រង លោកគ្រូអ្នកគ្រូវិទ្យាល័យបាកាន

លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានអញ្ជើញអធិបតីភាពបើកកម្មវិធីសំណេះសំណាលជាមួយលោកគ្រូដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាផ្តោតលើ ស្តង់ដាសាលារៀនគំរូ បទពិសោធន៍ដឹកនាំ គ្រប់គ្រង ការរៀន និងបង្រៀន(ធ្វើថ្នាក់និទស្សន៍)និងសីលធម៌ ឥរិយាបថគ្រូ សិស្ស ដើម្បីដកស្រង់បទពិសោធ នៅវិទ្យាល័យពោធិ៍សាត់ ដោយមានការទទួលស្វាគមន៍ និងសម្របសម្រួលពីលោក ជា ឡេងឃួននាយកវិទ្យាល័យពោធិ៍សាត់ ៕

ប្រភព÷មន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ដោយ÷ធឿន/ដើមអម្ពិល

To Top