Feature

វិទ្យាល័យ៤នៅមណ្ឌលគិរីនិង១នៅក្រចេះ ទទួលការឧបត្ថមកុំព្យូទ័រពីធនាគារហត្ថាកសិករ

មណ្ឌលគិរី៖ ក្រចេះ៖ជាផ្នែក១នៃការជ្រោមជ្រែងដល់សង្គមជាតិដើម្បីអោយមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាដល់សិស្សនៅតាមតំបន់ជនបទ ធនាគារហត្ថាកសិករ បានជួយឧបត្ថមកុំព្យូទ័ររហូតដល់១០០គ្រឿង ជូនដល់បណ្តាវិទ្យាល័យចំនួន៥ក្នុងខេត្តមណ្ឌលគិរីនិងក្រចេះ។

តាមការបញ្ជាក់ពីធនាគារ វិទ្យាល័យដែលទទួលបានកុំព្យូទ័ររួមមាន៖

១. វិទ្យាល័យ ហ៊ុនសែន ស្នួល – ១៥ គ្រឿង

២. វិទ្យាល័យ ហ៊ុនសែន កែវសីមា – ២៥ គ្រឿង

៣. វិទ្យាល័យ អូររាំង – ២០ គ្រឿង

៤. វិទ្យាល័យ ជ្រោះប៊ូស្រា – ២០ គ្រឿង

៥. វិទ្យាល័យ ហ៊ុនសែន មណ្ឌលគីរី – ២០ គ្រឿង។

ធនាគារដដែលថា ការឧបត្ថមនេះមានគោលបំណងគាំទ្រការសិក្សាតាមបច្ចេកវិទ្យាឌីជីថល ជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។ ធនាគារ ហត្ថា បន្តប្តេជ្ញាចិត្តរួមចំណែកលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top