Feature

បរិស្ថាន បៃតង! រដ្ឋបាលស្រុកបាកាន បន្តចលនាដាំដើមឈើ ១០០ដើម ក្នុង១ថ្ងៃ 

ពោធិ៍សាត់ ÷លោក ឆាយ គឹមម៉ុង អភិបាលនៃគណះអភិបាលស្រុកបាកាន  សូមកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋបាលស្រុកបាកាន ដែលបានបន្តសកម្មភាពដ៏មានអត្ថន័យ ក្នុងចលនាដាំដើមឈើ «១០០ដើម ក្នុង១ថ្ងៃ»។

សកម្មភាពនេះ មិនត្រឹមតែជួយបង្កើនគម្របបៃតង និងផ្តល់ម្លប់ដ៏ត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបរិស្ថាន និងបំផុសស្មារតីស្រឡាញ់ធម្មជាតិដល់ប្រជាពលរដ្ឋទាំងអស់គ្នា។

ជូនពរឱ្យសកម្មភាពដ៏ល្អប្រពៃនេះ ទទួលបានជោគជ័យ និងជួយឱ្យស្រុកបាកានរបស់យើង កាន់តែស្រស់ស្អាតបន្ថែមទៀត។

ស្រុកបាកាន ខេត្តពោធិ៍សាត់ ដាំដើមឈើ១០០ដើមក្នុង១ថ្ងៃ បរិស្ថានបៃតង ខ្មែររួមគ្នា៕

ប្រភព÷ស្រុកបាកានថ្ងៃនេះ|ដោយ÷ធឿន/ដើមអម្ពិល

To Top