បង្ក្រាបបានហើយ ករណី ក្មេងទំនើង គប់កញ្ចក់រថយន្ត នៅផ្លូវវាងក្រុងកំពង់ធំ នាពេលថ្មីៗ នេះ
កំពង់ធំ៖ ដោយអនុវត្តតាមបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់÷

*ទី១-ឈ្មោះ វឿង ឈាងអ៊ី ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ ពុកយុក សង្កាត់ ស្រយ៉ូវ ក្រុង ស្ទឹងសែន មុខរបរ សិស្ស។
*ទី២-ឈ្មោះ រិទ្ធិ បូរ៉ែន ហៅក្រៅ ចយ ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ រលួស សង្កាត់ ស្រយ៉ូវ ក្រុង ស្ទឹងសែន មុខរបរ មិនពិតប្រាកដ។
*ទី៣-ឈ្មោះ ធី រក្សា ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ ពុកយុក សង្កាត់ ស្រយ៉ូវ ក្រុង ស្ទឹងសែន មុខរបរ ជាងឡាន។
*ទី៤-ឈ្មោះ សឿង ចាន់ដារ៉ា ហៅក្រៅ វឹង ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិ កំពង់សំរោង សង្កាត់ ស្រយ៉ូវ ក្រុង ស្ទឹងសែន មុខរបរជាងក្រឡឹង(ធ្លាប់ជាប់ពន្ធនាគារ)។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីអនុវត្តន៍ ច្បាប់ ៕



ដោយ៖ សំនៀង
