លោកស្រី សោម រស្មី ហេងសួរ សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦ និងពិធីរាត្រីកម្ពុជា (CAMBODIA NIGHT)
សៀមរាប ៖ លោកស្រី សោម រស្មី ហេងសួរ សមាជិក សមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីបើកមហាសន្និបាត កាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ។ ព្រមជាមួយគ្នានេះ លោកស្រី សោម រស្មី ហេងសួរ ក៏បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីរាត្រីកម្ពុជា (CAMBODIA NIGHT) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគម កាយឫទ្ធិនារីកម្ពុជា នៅព្រះលានជល់ដំរី ទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីរាត្រីកម្ពុជា (CAMBODIA NIGHT) គឺជាពិធីបូកសរុបនូវកម្មវិធីមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ឆ្នាំ២០២៦ ដែលត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ០៤ថ្ងៃកន្លងមក (ថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២៦) នៅសណ្ឋាគារសុខាសៀមរាប ទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិកចូលរួមមកពី ១៥៣ប្រទេស ទាំង ៥តំបន់ រួមមានតំបន់ Asia Pacific, Europe, Arab Africa និង Western Hemisphere៕


















