Feature

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះថ្មីចំនួន ៥១ ខ្នងបន្ថែមទៀតជូនដល់អតីតយុទ្ធជននិងនិវត្តន៍ជនដែលមានជីវភាពខ្វះខាត

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះថ្មី ចំនួន៥១ខ្នងបន្ថែមទៀត ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពខ្វះខាត ឱ្យចូលមករស់នៅក្នុងតំបន់អភិវឌ្ឍន៍ «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ពិធីនេះមានការចូលរួមពី លោក អ៊ុំ សុខ និងលោក គីម សុផារុង អគ្គលេខារង នៃអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាង លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធធន និងនិវត្តជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសមាជិក សមាជិកាជាច្រើនរូបទៀត៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល

To Top