Feature

ក្រសួងមហាផ្ទៃ ណែនាំពីនីតិវិធីនៃការទទួល និងការពិនិត្យលើការស្នើសុំសេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំ ស្តីពី នីតិវិធីនៃការទទួល និងការពិនិត្យលើការស្នើសុំសេវារដ្ឋបាល ដែលទទួលបាន តាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូល តែមួយនៃរដ្ឋបាលរាជធានី ខេត្ត។

បើតាមសេចក្ដីណែនាំ , ដើម្បីចូលរួមចំណែកអនុវត្តក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាល ឌីជីថល ឆ្នាំ២០២២-២០៣៥ ក្រសួងមហាផ្ទៃ បានអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល ឆាប់រហ័ស តម្លាភាព សន្សំសំចៃពេលវេលា និង ថវិកាជូនប្រជាពលរដ្ឋ ក្នុងការដាក់ពាក្យស្នើសុំសេវារដ្ឋបាល នៅអង្គភាពច្រកចេញចូល តែមួយនៃរដ្ឋបាលរាជធានី ខេត្ត៕

To Top