ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ជូនដំណឹងស្តីពីការប្តូរពេលវេលា ក្នុងការបើកឯកសារដេញថ្លៃដោយប្រកួតប្រជែងជាសាធារណៈ ក្នុងគម្រោង ការងារដំឡើង ត្រង់ស្នូរម៉ាទ័រ ចំនួន ០១ គ្រឿង 230/22kV, 75MVA នៅអនុស្ថានីយ អគ្គិសនីកោះកុង (GS52) ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី

យោង ៖ – លិខិតលេខៈ ២០៥២ PC.អក ចុះថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០២៦ របស់គណៈកម្មាធិការលទ្ធកម្ម ។

  • ភាពចាំបាច់របស់អគ្គិសនីកម្ពុជា ។

អគ្គិសនីកម្ពុជាសូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំង អស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទិញ និង មានបំណងចង់ចូលរួម ទិញឯកសារ ដេញថ្លៃប្រកួតប្រជែង ជាសាធារណៈ ក្នុងគម្រោងការងារដំឡើង ត្រង់ស្នូរម៉ាទ័រ ចំនួន ០១ គ្រឿង 230/22kV, 75MVA នៅអនុស្ថានីយអគ្គិសនីកោះកុង (GS52) ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី ដែលនឹងត្រូវបើកឯកសារប្រកួតប្រជែង នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៦ ឱ្យបានជ្រាបថា ៖ ផ្អែកតាមភាពចាំបាច់ និងការងារបន្ទាន់ របស់អគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា ស្នើសុំប្តូរពេលវេលាបើកឯកសារដេញថ្លៃក្នុងគម្រោងនេះ ដោយសម្រេចយកកាលបរិច្ឆេទថ្មីសម្រាប់ បើកឯកសារនេះ គឺនៅថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥ : ០៥ ទៅតាមការកំណត់របស់អគ្គិសនីកម្ពុជា ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី ជ្រាបជាព័ត៌មានតាមការគួរ ។

To Top