កម្ពុជាបណ្តេញជនជាតិ ចិន ១៧៣នាក់ពាក់ ព័ន្ធករណីឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាទៅស្រុកវិញ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថាជនជាតិចិន ១៧៣នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ ពី ព្រះរាជាណាចក្រកម្ពុជា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និង ថ្នាក់ ដឹកនាំ ក្រសួងម ហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី បានសហកាជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជាធ្វើ ការ បណ្តេញ ជន ជាតិចិនសរុបចំនួន ១៧៣នាក់ ស្រី០២នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ ពីព្រះរាជាណា ចក្រកម្ពុជា តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ប្រភពបានលើកឡើងថាការបណ្ដេញចេ ញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់រដ្ឋមន្រ្តីក្រសួងម ហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែង បោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជា ណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូច ជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោង បោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយ ត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ៕










