Feature

សមត្ថកិច្ចកម្ពុជា បង្ក្រាបករណីឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាជាង៥០០ទីតាំង

ភ្នំពេញ ៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប.បានឱ្យដឹងថា ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង ៥០០ទីតាំងនៅទូទាំងប្រទេស។

គ.ប.ឆ.ប.បន្តថា ក្នុងចំណោមជាង៥០០ទីតាំងនេះ បានបិទសៀល(Sealed) ជាង ៤០០ ទីតាំង ព្រមទាំងបានដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ចំនួន២៥ទីតាំង។

ទន្ទឹមគ្នានេះ សមត្ថកិច្ចបានដំណើរការសំណុំរឿង ក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ។ ក្នុងនោះមាន ៥៥ សំណុំរឿង ស្ថិតក្នុងដំណាក់កាលជំនុំជម្រះ ដែលពាក់ព័ន្ធនឹង ជនត្រូវចោទចំនួន ១ ៧៦១ នាក់ ខណៈជនជាប់សង្ស័យសញ្ជាតិបរទេសមានចំនួនប្រមាណ ជាង២ពាន់នាក់ មាន៣៣ សញ្ជាតិ៕

To Top