លោកស៊ី ជីនពីង សរសើរកម្ពុជា បោសសម្អាតឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញ
ភ្នំពេញ ៖ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោកស៊ី ជីនពីង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្ពុជាលើយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្ម បទល្មើសបច្ចេកវិទ្យាអនឡាញ ។
ប្រធានាធិបតីចិនបន្តថា ចិននៅតែបន្តកិច្ចសហការជាមួយកម្ពុជា លើយុទ្ធនាការបោសសម្អាតបទល្មើសអនឡាញ។
សូមបញ្ជាក់ថា ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង ៥០០ទីតាំងនៅទូទាំងប្រទេស៕
